មាតិកា
លោកប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងសហការី ចុះពិនិត្យការងារបង្កបង្កើនផលរបស់កសិករក្នុងស្រុកចិត្របរី និងស្រុកឆ្លូង
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០១៩
568

នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ និងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលនៅតាមមូលដ្ឋានដូចខាងក្រោម៖

កម្មវិធីទី១.ចុះពិនិត្យចម្ការបន្លែរបស់កសិករឈ្មោះ សុខម៉េង ដាំសណ្តែកគួរពេលបានផលលក់បានតម្លៃពី(២៥០០ទៅ៣០០០៛/គីឡូ) ត្រសក់ (២៥០០៛/គីឡូក្រាម)  ត្រកួន(១៥០០៛/គីឡូក្រាម) ដែលមានផ្ទៃដីប្រមាណ៩,២៧អា និងមានអាជ្ញាធរដែនដីចូលរួមសរុប ១២នាក់ នៅភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី។

កម្មវិធីទី២.ចុះពិនត្យទំនប់សេដា ស្រូវប្រាំង ដែលមានផ្ទៃដី១,៥ហិចតា ដែលលក់ស្រូវសើមក្នុងតំលៃ ៧០០៛/គីឡូក្រាម និងស្រូវស្ងួត ៩០០៛/គីឡូក្រាម  របស់កសិករឈ្មោះ ជាម មុង នៅភូមិព្រែកតាអាំ មានកសិករ និងអជ្ញាធរដែនដីចូលរួមសរុប ១៦នាក់ ឃុំបុសលាវ ស្រុកចិត្របុរី។

កម្មវិធីទី៣.ចុះពិនិត្យចម្ការពិសោធន៍របស់គម្រោងសាកវប្បកម្មកម្ពុជា (CHAIN) របស់កសិករឈ្មោះ កូយ កញ្ញា ដែលមានផ្ទៃដីសរុប ៤៥អា កសិករមានដាំត្រសក់ ដែលលក់ក្នុងតំលៃ១២០០៛/គីឡូក្រាម និងប៉េងប៉ោះ លក់ក្នុងតំលៃ ៤០០០៛/គីឡូក្រាម មានកសិករ និងអជ្ញាធរដែនដីចូលរួមសរុប ១១នាក់ នៅភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង។

កម្មវិធីទី៤.ចុះពិនិត្យការបង្កបង្កើនផលស្រូវប្រាំង ចំនួន ៦ហិចតា របស់កសិករ ហាក់ ឡែន ដែលលក់ស្រូវសើមក្នុងតំលៃ ៧០០៛/គីឡូក្រាម មានកសិករ និងអជ្ញាធរដែនដីចូលរួមសរុប ០៩នាក់ នៅភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង។

នៅតាមទីកន្លែងនីមួយៗ លោកប្រធានមន្ទីរក៏បាន ណែនាំឲ្យកសិករចេះប្រើប្រាស់ និងការសន្សំសំចៃទឹក ទុក ជៀសវាងប្រើប្រាស់ទឹកខ្ជះខ្ជាយ ដែលអាចនាំអោយប្រឈមនឹងការខ្វះខាតទឹកនាពេលខាងមុខ និងបានផ្តល់អនុសាសន៍មួយចំនួនដូចជា ការជ្រើសរើសពូជ ការថែទាំ វិធានការការពារ និងកម្ចាត់សត្វល្អិត និងជម្ងឺ ហើយត្រូវដាំដំណាំណាដែលទីផ្សារត្រូវការ ជាពិសេសត្រូវរកវិធីកាត់បន្ថយការចំណាយដើមទុនផលិតកម្ម ដើម្បីទទួលបានប្រាក់ចំណេញច្រើន។

ចំនួនអ្នកចូលទស្សនា
Flag Counter