នៅថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការណ៍ជាមួយនាយកដ្ឋានផែនការស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពី ការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់បរិស្ថានក្នុងផលិតកម្មកសិកម្ម ក្រោមអធិបតីយភាពលោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ អ្នកចូលរួមសរុបចំនួន ៣៧នាក់/ស្រ្តី២០នាក់។
គោលបំណង៖
-ផ្តល់ចំណេះដឹងដល់សិក្ខាឲ្យបានយល់ដឹង អំពីបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី
-យល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ជីគីមី ថ្នាំកិសិកម្ម
ការធ្វើកសិកម្ម និងគិតគូដល់បរិស្ថាន
-ការបង្កើនការគ្រប់គ្រង និងការការពារការបំពុលបរិស្ថានក្នុងផលិតកម្មកសិកម្ម
-យល់ដឹងអំពីផលចំណេញដែលបានមកពីការការពារបរិស្ថាន
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម