មាតិកា
ទិវាចម្ការបន្លែ នៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០១៩
573

នៅថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានរៀបចំទិវាចម្ការបន្លែ របស់គម្រោងបន្លែផ្លែឈើកម្ពុជា (CHAIN) នៅចម្ការកសិករ អេង នឿ ន ដែលបានអនុវត្តបច្ចេកទេសដាំដុះបន្លែដោយមានអ្នកចូលរួមសរុប ៤៥នាក់ ស្ត្រី ៣១នាក់ នៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង។ 
គោលបំណងទិវា៖
១.បង្ហាញលទ្ធផលនៃការអនុវត្តបច្ចេកទំនើបក្នុងផលិតកម្មបន្លែ
២.បង្ហាញពីដៃគូផ្តល់សេវា និងការគាំទ្របច្ចេកទេសក្នុងផលិតកម្មដំណាំបន្លែ
៣.ជំរុញការផលិតបន្លែសម្រាប់ឆ្លើយតបតាមតម្រូវការទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter