មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីយភាពលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ បានផ្តល់ទូរភ្ញាស់កូនមាន់ដល់តំណាងកសិករចំនួន ០៦គ្រួសារ និងកសិករ ១១៤គ្រួសារ ទទួលបានកូនមាន់ (២៥ក្បាល/គ្រួសារ) ដែលមកពីស្រុកគោលដៅចំនួនបីគឺ ស្រុកឆ្លូង ស្រុកសំបូរ និងស្រុកចិត្របុរី។ កម្មវិធីនេះគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសភ្ញាស់កូនមាន់ បច្ចេកទេសចិញ្ចឹមមាន់យកសាច់ និងការរៀបចំបណ្តាញទីផ្សារ ដែលសម្របសម្រួលធ្វើកិច្ចសន្យារ ទិញ-លក់ រវាងអ្នកចិញ្ចឹមាន់ និងអ្នកទិញមាន់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រាក់ចំណូលរបស់កសិករតាមរយៈការលក់កូនមាន់ មាន់សាច់ និងកសាងបណ្តាញទីផ្សារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម