នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩មន្ត្រីការិយាល័យកសិឧស្សាហកម្ម លោកប្រធានការិយាល័យកសិកម្មស្រុកស្នួល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ទស្សន:ទាន និងនីតិវិធីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងធ្វើការពិភាក្សាអំពីគោលបំណង និងតម្រូវការរបស់កសិករ និងក្រុមហ៊ុន Green Leader ដើម្បីធ្វើកិច្ចសន្យាកសិកម្ម ដែលរៀបចំដោយនាយកដ្ឋានកសិ-ឧស្សាហកម្ម ដោយមានការគាំទ្រពីក្រុមហ៊ុន Green Leader អង្គការ UNDP អង្គការ AVSF ដោយមានការចូលរួមពី តំណាងភូមិ ឃុំ អង្គការ Good neighbor ប្រជាកសិករ និងសហគមន៍ក្នុងស្រុកស្នួល ប្រមាណ ៦០នាក់ នៅសណ្ឋាគា ចំប៉ាពេជ្រ ស្រុកស្នួល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម