មាតិកា
កូនផ្សោតទើបកើត០១ក្បាលទៀតហើយ នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ
ចេញ​ផ្សាយ ៣០ មករា ២០១៩
606

កាលពីថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១៩៖
          កូនផ្សោតទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាបីថ្ងៃត្រូវបានប្រទះឃើញកាលពី ថ្ងៃទី ២៧  ខែ មករា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណជា១០:៣០នាទី ព្រឹកនៅក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណជា ០៥ក្បាល ត្រង់ចំនុចអន្លង់កាំពី ដែលមានចំនុចនិយាមការ ៤៨P ០៦១០៣៧៨  និង UTM ១៣៩២៩៧៤  ក្នុងភូមិកាំពី  ឃុំសំបុក  ស្រុកចិត្របុរី  ខេត្តក្រចេះ  ដោយក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោតនៅរម្មនីយដ្ឋាន  អន្លង់ផ្សោតកាំពី បន្ទាប់មកបានរាយការណ៍ជូនមន្រ្តីប៉ូលីសទេសចរណ៍ ប្រ ចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី មន្រ្តីរបស់អង្គការ  WWF ប្រចាំខេត្តក្រចេះ។ 
បន្ទាប់មកនៅព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០១៩  ក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ  និងលោក  តាន់ សុមេធប៊ុនវឌ្ឍន៍  ជានាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះនៅក្នុងអន្លង់ផ្សោតកាំពី  បន្ទាប់មកក្រុមការងារក៏បានព្យាយាមធ្វើការថតរូបកូនផ្សោតទើបកើតថ្មី និងមេរស់វា  ព្រមទាំងធ្វើការអង្កេតជាក់ស្តែងទៅលើសកម្មភាពក្នុងក្រុមផ្សោតធំដែលមានកូនតូចនៅជាមួយរយៈពេលប្រហែលពីរម៉ោង។
កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទីមួយហើយដែលបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ ២០១៩ នៅក្នុងខែ មករា នេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter