មាតិកា
សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្ងៃប្រចាំសប្តាហ៍ទី៣ ខែមករា ខែមករា ឆ្នាំ២០១
ចេញ​ផ្សាយ ២៥ មករា ២០១៩
506

សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្ងៃប្រចាំសប្តាហ៍ទី៣ ខែមករា ខែមករា ឆ្នាំ២០១៩៖ 
- លោកអនុប្រធានមន្ទីរ បានចូលរួមសិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយលទ្ធផលគម្រោងបង្កើនសមត្ថភាពគ្រប់គ្រងជំងឺ Mosaic លើដំណាំដំឡូងមីនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានកសិកម្ម នៅរាជធានីភ្នំពេញ
- ការិយាល័យកសិឧស្សាហកម្ម និងការិយាល័យកសិកម្មស្រុកស្នួល បានចូលរួមស្រង់សិត្ថិ និងបណ្តុះបណ្តាលដំណាំស្វាយចន្ទីរ ដល់កសិករ នៅឃុំស្វាយជ្រះ ស្រុកស្នួល
- ការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយការិយាល័យកសិកម្មក្រុង-ស្រុកក្នុងខេត្ត បានចុះតាមដាន និងជំរុញកសិករគោលដៅរបស់គម្រោង CHAIN ដែលជាសមាជិកក្រុមដាំដុះបន្លែសម្រាប់ហូប ក្រុមដាំបន្លែពាក់កណ្តាលអាជីព និងក្រុមដាំបន្លែអាជីព ក្នុងខេត្ត
- ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី វិធីសាស្រ្តផ្សព្វផ្សាយដល់មន្រី្តអោយក្លាយជាប្រឹក្សាផ្សព្វផ្សាយកសិកម្ម នៅសាលាជាតិកសិកម្មកំពង់ចាម
- មន្ត្រីការិយាល័យកសិ-ឧស្សាហកម្មបានរួមដំណើរជាមួយក្រុមការងារនាយកដ្ឋានផែនការចុះស្រង់ស្ថិតិដំណាំ
ស្វាយចន្ទីរនៅឃុំស្វាយជ្រះស្រុកស្នួល
- មន្ត្រីការិយាល័យកៅស៊ូបានចូលរួមសិក្ខាសាលាស្តីពី(ពិនិត្យឡើងវិញលើការអនុវត្តចង្កោមសកម្មភាពថវិកាកម្មវិធី)ជាមួយអគ្គនាយកដ្ឋានកៅស៊ូនៅខេត្តកំពត
- បានចូលរួមសិក្ខាសាលាស្តីពី “ ការពិភាក្សា និងផ្ទៀងផ្ទាត់ផែនការយុទ្ធសាស្ត្រសម្រាប់ការអភរក្សធនធានជលផល និងបញ្ច្រាបចំណេះដឹងលើការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ" នៅសាលប្រជុំសណ្ឋាគារ ហ៊ីម៉ាវារី រាជធានីភ្នំពេញ 
- បានចូលរួមប្រជុំធ្វើផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍ពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ 
- បានចូលរួមប្រជុំធ្វើផែនការគ្រប់គ្រងកន្លែងនេសាទនៅសហគមន៍នេសាទសហគមន៍ភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ

- ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងរំលាច សង្កាត់រការកណ្តាល ជាលទ្ធផលបានដកហូតវត្ថុតាងបទល្មើសដូចជា របាំងសាច់កាវ ចំនួន០៤ខ្សែ ប្រវែង៩០ម របាំងសាច់ប៉ាក់នីឡុង ចំនួន០៤ខ្សែ ប្រវែង១២០ម លូសាច់កាវ និងលូស្បៃមុង ចំនួន០៤ និងចាក់លែងត្រីចូលបឹងវិញចំនួន ០៧គីឡូក្រាម 
- ប្រជុំជាមួយក្រុមប្រឹក្សាឃុំនិងប៉ុស្តិ៍នគរបាលឃុំប្ញស្សីកែវ ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងបានធ្វើកិច្ចសន្យាដកហូតឧបករណ៍ឆក់ត្រីចំនួន៣(បី)គ្រឿង ដុតបំផ្លាញចោលនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្ញស្សីកែវស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
- សង្កាត់រដ្ឋបាលព្រៃឈើស្នួល បានចូលរួមជាមួយក្រុមការងារដោះស្រាយទំនាស់ដីធ្លី បានចុះពិនិត្យ និងវាយតម្លៃសណ្ឋានភាពមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ចំនួន០៣ភូមិ៖ ភូមិថ្មហាលដីក្រហម ចំនួន០៦គ្រួសារភូមិថ្មហាលវាលចំនួន២១គ្រួសារ និងភូមិច្រាបចំនួន០៥គ្រួសារ សរុបចំនួន៣២គ្រួសារ
- សង្កាត់រដ្ឋបាលព្រៃឈើស្នួល បានចូលរួមប្រជុំជាមួយក្រុមការងារដោះស្រាយទំនាស់ដីធ្លីស្តីពីការបែងចែកការងារភារកិច្ចចែកដីសម្បទានសង្គមកិច្ចដល់មុខសញ្ញាដែលត្រូវទទួលមានចំនួន១៥៤៨គ្រួសារ នៅការិយា
ល័យដែនដីស្រុកស្នួល
- នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ បានចូលរួមប្រជុំសាមញ្ញលើកទី៥៤ ឆ្នាំទី៥ អាណ្ដិតទី២ របស់ក្រុមប្រឹក្សាស្រុក នៅសាលប្រជុំរដ្ឋបាលស្រុកព្រែកប្រសព្វ
- នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្នួលសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល និងកម្លាំងផ្នែកសឹករងស្រុកស្នួល ចុះប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ ត្រង់ចំណុចភូមិ ក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ក្រុមការងារយើងបានធ្វើការចាប់ឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខចំនួន០១គ្រឿងដឹកជញ្ជូនឈើអារប្រភេទលេខ២(ឈើទាល)ចំនួន១៦៨ សន្លឹក ស្មើនឹង១ម៣៥១២ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តឡើងដោយឈ្មោះ សេង សិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង
- នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្នួល សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល និងកម្លាំងផ្នែកសឹករងស្រុកស្នួល ចុះប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ ត្រង់ចំណុចភូមិ ក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ក្រុមការងារយើងបានធ្វើការចាប់ឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ គ្មានស្លាកលេខចំនួន ០១ គ្រឿង ដឹកជញ្ជូនឈើអារប្រភេទលេខ២(ឈើទាល)ចំនួន ១៩៣ សន្លឹក ស្មើនឹង ១ម៣៧៣៧ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តឡើងដោយឈ្មោះ នឿន មនោ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខបើកបររថយន្ត មានទីលំនៅភូមិក្រចាប់ទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
- នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ សង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យសហជាមួយកម្លាំងកងអនុសេនាលេខ១ និងប្រជាសហគមន៍ព្រៃឈើប៉ាក្លែ បានដកហូតរណាយន្តម៉ាកស្ទីល០៧០ ចំនួន០១គ្រឿង
- នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលព្រៃឈើព្រែកព្រសព្វ បានចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ ចំនួន០១សន្លឹក ស្មើនឹង០១រថយន្តមានឈើអារសរុបចំនួន១៧,៩៩៨មែត្រត្រីគុណទៅឲ្យក្រុមហ៊ុន ឈុនហុង
- នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានចេញលិខិតអនុញាតដឹកជញ្ជូនផល អនុផល
ព្រៃឈើ ចំនួន០២សន្លឹក ស្មើនឹង០២រថយន្ត មានឈើអារលេខ១ សរុបចំនួន៣៦ម៣៤៦៥ ទៅអោយក្រុមហ៊ុន ហ្រ្គីន អាយលែន
- នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ(ឫស្សីព្រៃ) ចំនួន០១សន្លឹក មានឫស្សីព្រៃ សរុបចំនួន៨៤៨៩ដើម ស្មើនឹង៥៩តោន៤២៣គីឡូក្រាម ទៅអោយអ្នកស្រី គា ស៊ាងងីម
- នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលព្រៃឈើឆ្លូង បានចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើចំនួន០២សន្លឹក ស្មើនឹង០២រថយន្ត មានឈើអារលេខ១ សរុបចំនួន៣០ម៣៩៦០ទៅអោយក្រុមហ៊ុនឌីធីស៊ី
- នៅថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលបានពិនិត្យ និងផ្ទៀងផ្ទាត់ PC ឆ្លងកាត់ បានចំនួន៩៣សន្លឹក ស្មើនឹង៩៣រថយន្ត ដែលមានឈើអារសរុបចំនួន១,៦៩៥ម៣៦៦៣ ក្នុងនោះ៖
- ឈើអារលេខ១ ចំនួន៥៥៤ម៣២៩៧
- ឈើអារលេខ២ចំនួន១,១៤១ម៣៣៦៦។

ចំនួនអ្នកចូលទស្សនា
Flag Counter