នៅក្នុងអត្ថបទ នឹងខិត្តប័ណ្ណនេះ និងបង្កាញពីភ្នាក់ងារចម្លងជម្ងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី ដែលកសិករអាចយកមកអនុវត្តន៍ក្នុងការដាំដំណាំដំឡូងមីរបស់ខ្លួន។
តើអ្វីខ្លះជាភ្នាក់ងាចម្លង?
>>>រុយសជាភ្នាក់ងារចម្លងជំងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី<<<
រុយស ស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyroodidae គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹមជីវិត។ វាមានដងខ្លួនស្រទន់គ្របដណ្តប់ដោយស្លាបព័ណ៌ស។ រុយសដែលបំផ្លាញដំណាំដំឡូងមីមានដូចជា៖ Bemisia tabaci (Gennadius, 1889) Bemisia tabaci (B biotype) (Gennadius, 1889) និង Aleurodicus disperses ។
១. ការបំផ្លាញ
រុយសបំផ្លាញដំណាំដំឡូងមីដោយផ្ទាល់ និងប្រយោល។ ការបំផ្លាញដោយផ្ទាល់គឺវាបឺតជញ្ជក់យករុក្ខរសមកចិញ្ចឹមជីវិតដែលបណ្តាលឲ្យស្លឹកដំឡូងមីរួញស្លោក និងជ្រុះស្លឹក។ នៅពេលចំនួនប្រជាកររុយសមានកម្រិតខ្ពស់ វានឹងធ្វើឲ្យប៉ះពាល់ទិន្នផលដំឡូងមី។ ចំពោះការបំផ្លាញដោយប្រយោល វាគឺជាភ្នាក់ងារចម្លងជងឺម៉ូសាអ៊ិចលើដំឡូងមី។
២. លក្ខណៈរូបសាស្រ្ត
៣. លក្ខណៈជីវសាស្រ្ត
សត្វញីពងនៅផ្នែកខាងក្រោមនៃផ្ទៃស្លឹក។ ពងនឹងញាស់បន្ទាប់ពី ៧-១៤ថ្ងៃ។ សត្វពេញវ័យញីមានអាយុប្រមាណពីរសប្តាហ៍ក្នុងមួយវត្តជីវិតរបស់វា វាអាចពងបានចំនួនពី៦៦ ដល់ ៣០០ពង។ សត្វពេញវ័យសកម្មក្នុងការបឺតជញ្ជក់យករុក្ខរសនៅពេលព្រឹក និងរួមភេទនៅពេលរសៀល។
៤. វិធានការគ្រប់គ្រងរុយស
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម