នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការវាយតម្លៃលទ្ធផលការងារមន្ត្រី ដោយមានអ្នកចូលរួម ៦០នាក់ ស្ត្រី ១៧នាក់។
គោលបំណងវគ្គ៖
១. បង្កើនសមត្ថភាពមន្ត្រីថ្នាក់ខេត្ត ថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំពីដំណើរការវាយតម្លៃលទ្ធផលការងារមន្ត្រី
២. កែលំអសមត្ថភាព និងលទ្ធផលការងាររបស់មន្រ្ដី និងភ្នាក់ងារផ្តល់សេវាផ្សព្វផ្សាយតាមរយៈការ បណ្ដុះបណ្ដាល និងការផ្ដល់ការណែនាំបន្ថែម ដើម្បីឲ្យស្ថាប័ន ឬអង្គភាពទាំងមូលអនុវត្តសកម្មភាព មានប្រសិទ្ធភាព
៣. លើកទឹកចិត្តមន្រ្តី និងភ្នាក់ងារផ្តល់សេវាផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព និងតម្លាភាព ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម