មាតិកា
កិច្ចប្រជុំពិភាក្សារវាងមន្ទីរកសិកម្មខេត្តក្រចេះ ជាមួយប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍន៍ ដើម្បីធ្វើអោយប្រសើរឡើងវិញ (Re-shaping Development Institute) របស់សាធាណៈរដ្ឋកូរ៉េ
ចេញ​ផ្សាយ ១៧ ធ្នូ ២០១៨
597

នៅថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និងប្រធានការិយាល័យជំនាញ បានប្រជុំពិភាក្សាជាមួយប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍន៍ ដើម្បីធ្វើឲ្យប្រសើរឡើងវិញ (Re-shaping Development Institute) របស់សាធារណៈរដ្ឋកូរ៉េ នៅការិយាល័យលោកប្រធានមន្ទីរ គោលបំណងនៃការពិភាក្សាគឺដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការកំណត់តំបន់លទ្ធភាព ភាពសមស្រប និងផលប្រយោជន៍ នៃការបង្កើតមជ្ឈមណ្ឌលផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចកទេសដំឡូងមីនៅក្នុងខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter