មាតិកា
កិច្ចប្រជុំ និងចុះត្រួតពិនិត្យ ស្ថានភាពភូមិគោលដៅដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក របស់គម្រោងបន្លែ ផ្លែឈើ (CHAIN) ក្នុងខេត្តក្រចេះ
ចេញ​ផ្សាយ ៣១ តុលា ២០១៨
475

នៅថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោកប្រធានមន្ទីរ និងក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានជួបពិភាក្សាការងារពាក់ព័ន្ធ គម្រោងបន្លែ ផ្លែឈើ (CHAIN) និងបានរួមដំណើរជាមួយ លោក Wim Spieringhs ទីប្រឹក្សាគម្រោងសាកវប្បកកម្មនៃអង្គការ SNV (ស្នាក់ការកណ្តាល) និងលោកស្រី ម៉ារីគិ វ៉ាន់ស្ស៊ី ប្រធានគម្រោង ឈេនប្រចាំនៅកម្ពុជា ដើម្បីចុះត្រួតពិនិត្យ ស្ថានភាពភូមិគោលដៅដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក។

គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បី ផ្តល់យោបល់ដោយផ្អែកលើការវាយតម្លៃពីដំណើរទស្សនកិច្ចនេះ ដើម្បីឲ្យគម្រោងCHAIN អាចរៀបចំផែនយុទ្ធសាស្រ្ត ឆ្នាំ២០១៩
ក្នុងនេះរួមមាន៖ 
1) លទ្ធផលអន្តរាគមន៍ផលិតកម្មប្រចាំឆ្នាំ និងវិធីសាស្ត្រអន្តរាគមន៍នានា
 2) ការបញ្ចូលវិធីសាស្ត្រនៃកិច្ចអន្តរាគមន៍របស់គម្រោងកន្លងមក និងការរៀបចំផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩
 3) ស្វែងរកឱកាសអភិវឌ្ឍន៍ចំណេះដឹង និងវិស័យដែលទាក់ទងជាមួយគម្រោង SNV នៃគម្រោងសាកវប្បកម្ម ជាលទ្ធផលក្រុមការងារបានវាយតម្លៃខ្ពស់ លើលទ្ធផលដែលមន្ទីរកសិកម្ម សម្រេចបាន រួមមាន ការបណ្តុះបណ្តាល គាំទ្របច្ចេកទេស ការទទួលយកបច្ចេកទេសថ្មីរបស់កសិករ និងសកម្មភាពផ្សារភ្ជាប់កសិផលរបស់កសិករ ទៅនឹងទីផ្សារផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter