មាតិកា
នៅឃុំសំបុក មានពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ពោតដំណើប និងពូជត្រប់វែង ជូនបងប្អូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ២២ កញ្ញា ២០១៨
465

នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៦៥២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានអញ្ជើញចូលរួម និងអមដំណើរឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ពោតដំណើប និងពូជត្រប់វែង ជូនបងប្អូនប្រជាពលរដ្ឋមកពីឃុំសំបុក ចំនួន ២៥២គ្រួសារ ដែលមានលទ្ធភាពស្តារឡើងវិញបន្ទាប់ពីរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០១៨ នៅសាលាឃុំសំបុក ស្រុកចិត្របុរី។

ចំនួនអ្នកចូលទស្សនា
Flag Counter