នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៦៥២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានអញ្ជើញចូលរួម និងអមដំណើរឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរងខេត្តក្រចេះ ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ពោតដំណើប និងពូជត្រប់វែង ជូនបងប្អូនប្រជាពលរដ្ឋមកពីឃុំថ្មអណ្តើក ចំនួន ២៥៤គ្រួសារ ដែលមានលទ្ធភាពស្តារឡើងវិញបន្ទាប់ពីរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០១៨ នៅសាលាឃុំថ្មអណ្តើក ស្រុកចិត្របុរី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម