នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៦៥២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានអញ្ជើញចូលរួម និងអមដំណើរឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តក្រចេះ ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ពោតដំណើប និងពូជត្រប់វែង ជូនបងប្អូនប្រជាពលរដ្ឋមកពីឃុំចង្ក្រង់ ចំនួន ៦១គ្រួសារ និងមកពីឃុំគោលាប់ ចំនួន ៤៨គ្រួសារ ដែលមានលទ្ធភាពស្តារឡើងវិញបន្ទាប់ពីរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០១៨ នៅវត្តកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម