មាតិកា
ឃុំបុសលាវ មានរៀបចំ ពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ពោតដំណើប និងពូជត្រប់វែង
ចេញ​ផ្សាយ ២២ កញ្ញា ២០១៨
539

នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៦៥២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានអញ្ជើញចូលរួម និងអមដំណើរឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ពោតដំណើប និងពូជត្រប់វែង ជូនបងប្អូនប្រជាពលរដ្ឋមកពីឃុំបុសលាវចំនួន ១៩៨គ្រួសារ និងមកពីឃុំកោះច្រែង ចំនួន ៦៦គ្រួសារ ដែលមានលទ្ធភាពស្តារឡើងវិញបន្ទាប់ពីរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០១៨ នៅវត្តបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី។

ចំនួនអ្នកចូលទស្សនា
Flag Counter