នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធឹស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានបើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ និងច្បាប់វិសោធនកម្មច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ ដល់ថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក្រោមអធិបតីយភាពលោក នួន សុធិមន្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ និងលោក ភោគ សុទ្ធារិទ្ធ អនុប្រធានមន្ទីរកសកម្មខេត្ត ដោយមានអ្នកចូលរួមសរុបចំនួន ១០២នាក់ ស្រី ១៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម