នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ សហការណ៍ជាមួយគម្រោង CHAIN បានរៀបចំ កិច្ចសន្ទនាវិស័យសាធារណៈ និងឯកជន អំពីវិស័យសាកវប្បកម្ម ដោយមានការចូលរួមពី វិស័យសាធារណៈ អង្គការក្រៅរដ្ឋាភិបាល ផលិតករ កសិករ វិស័យឯកជន ឈ្មួញ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
១.ដើម្បីទាក់ទាញអ្នកពាក់ព័ន្ធសំខាន់ៗ រួមមានវិស័យសាធារណៈ នឹងវិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយនានាដើម្បីបញ្ជូលក្នុងដំណើរការកសាងគោលនយោបាុយនៅក្នុងផ្នែកអនុវិស័យសាកវប្បកម្ម
២.ដើម្បីស្វែងរកកិច្ចសហការរវាងវិស័យឯកជន និងវិស័យសាធារណៈ និងកំណត់នូវដំណោះស្រាយរួមគ្នា ដែលមានសក្តានុពល ដើម្បីដោះស្រាយការរាំងស្ទះនានា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម