មាតិកា
យល់ដឹងពីជម្ងឺផ្កាកូលាប (Pink Disease) លើដំណាំកៅស៊ូ
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០១៨
926

ជម្ងឺផ្កាកូលាប (Pink Disease) លើដំណាំកៅស៊ូ

-បង្កឡើងដោយផ្សិត Corticium salmonicolor
-ជម្ងឺនេះកើតឡើងក្នុងលក្ខខណ្ឌសំណើមលើសពី ៧០%
-ជម្ងឺនេះកើតឡើងក្នុងចន្លោះខែ ៦ដល់ខែ១១ កើតមានច្រើនបំផុតនៅក្នុងខែ ៨ដល់ខែ១០ 
-ជម្ងឺដែលកើតឡើងនៅដើមរដូវភ្លៀងក្នុងចន្លោះខែ ៦ដល់ខែ៨ ច្រើនកើតឡើងពីស្នាមជម្ងឺ រីឯជម្ងឺដែលកើតឡើងចាប់ពីខែ ៨ដល់ខែ១០ ច្រើនជាជម្ងឺថ្មី ។
-ជម្ងឺនេះអាចកើតឡើងលើដើមកៅស៊ូដែលមានអាយុចាប់ពី ៣-១២ឆ្នាំ តែកើតមានច្រើននៅលើកៅស៊ូដែលមានអាយុពី ៤-៨ឆ្នាំ ជម្ងឺនេះបណ្ដាលឱ្យដើមកៅស៊ូងាប់មែក ងាប់កំពូល បាក់ចុង ។

រោគសញ្ញាជម្ងឺ ៖ នៅកន្លែងមានជម្ងឹ ដំបូងឡើយគេឃើញមានភ្នាសផ្សិតពណ៌សគ្របដណ្ដប់ ហើយមានជ័រហូរចេញបន្នមកទៀត សរសៃផ្សិតលូតលាស់មានសភាពដូចសំបុកពីងពាងព័ន្ធជុំវិញកន្លែងដែលហូរច័រ បន្ទាប់មកសរសៃផ្សិតនេះប្រែពណ៌បន្ដិចម្ដងៗ ទៅជាពណ៌ផ្កាកូលាប ហើយជ័រដែលហូរចេញឡើងពណ៌ខ្មៅ ។

ការការពារ និងព្យាបាល ៖
-កាប់ព្រៃសម្អាតឡូតិ៍ដើម្បីកាត់បន្ថយសំណើមបរិយាកាស
-ជ្រើសរើសពូជដែលមិនសូវកើតមានជម្ងឺនេះសម្រាប់ធ្វើការដាំដុះដូចជាពូជ PB260 ។ ពូជដែលងាយទទួលរងជម្ងឺនេះមានដូចជាៈ RRIM600, GT1… ។
-ថ្នាំប្រើប្រាស់សម្រាប់ព្យាបាលមានៈ ល្បាយបរដូ ១%សម្រាប់បាញ់ ៥%សម្រាប់លាប, វ៉ាលីដាមីស៊ីន ១,៥-២% បាញ់ព្យាបាល ១០ថ្ងៃម្ដង និងបាញ់ពី ៣-៤ដង លើកន្លែងកើតជម្ងឺនីមួយៗ ។ ក្នុងរដូវភ្លៀងការបាញ់ថ្នាំព្យាបាលងាយបាត់បង់ប្រសិទ្ធភាពដោយទឹកភ្លៀង ដូច្នេះក្នុងការបាញ់ព្យាបាលគេច្រើនលាយបន្ថែមនូវសារធាតុស្អិតទៅក្នុងល្បាយថ្នាំដើម្បីបង្កើនស្ថេរភាពថ្នាំឱ្យបានយូរ ។
-មិនគប្បីប្រើប្រាស់ល្បាយបរដូនៅចម្ការកៅស៊ូដែលកំពុងធ្វើអាជីវកម្មឡើយព្រោះបណ្ដាលឱ្យគុណភាពជ័រមិនល្អ ។

ចំនួនអ្នកចូលទស្សនា
Flag Counter