មាតិកា
យុទ្ធនាការផ្សព្វផ្សាយកសិកម្ម
ចេញ​ផ្សាយ ១៣ ធ្នូ ២០១៧
1,200

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការជាមួយ ផ្នែកផ្សព្វផ្សាយកសិកម្ម បច្ចេកវិទ្យា និងការស្រាវជ្រាវ នៃកម្មវិធីផ្សព្វផ្សាយ​  បច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយកសិកម្ម នៅក្នុងឃុំគោលាប់ នៃរដ្ឋបាលស្រុកចិត្របុរី។ យុទ្ធនាការផ្សព្វផ្សាយកសិកម្មនេះ នឹងមានការប្រគុំតន្ត្រី បញ្ចាំងឯកសារបច្ចេកទេសកសិកម្ម សំណួរ ចម្លើយ និងជូនវត្ថុអនុស្សាវរីយ៍ ដល់កសិករដែលបានចូលរួម។

                គោលបំណងនៃយុទ្ធនាការគឺ ១).បង្កើនចំណេះដឹងដល់កសិករនៅមូលដ្ឋានឲ្យបានទូលំទូលាយថែមទៀតលើការងារដាំដុះ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ២).ពន្យល់ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានពាក់ព័ន្ធនឹងការងារកសិកម្ម។

                ពេលវេលា និងទីកន្លែងសម្រាប់កម្មវិធីនៃយុទ្ធនាការផ្សព្វផ្សាយកសិកម្មគឺថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ចាប់ពីម៉ោង ៦:០០នាទីល្ងាច ដល់ ម៉ោង ៩:០០នាទីយប់ នៅក្នុងបរិវេណវត្តគោលាប់ ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី។

ចំនួនអ្នកចូលទស្សនា
Flag Counter